ថ្ងៃសុក្រ ៩ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តឧត្តរមានជ័យបើកកិច្ចប្រជុំ ក្រុមប្រឹក្សាបច្ចេកទេសនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តឧត្តរមានជ័យ ក្រោមអធិបត្តីភាពលោកប្រធានមន្ទីរសុខាភិបាល ជាប្រធានអង្គប្រជុំ ទៅតាមផែនការដែលបានគ្រោងទុក។ កិច្ចប្រជុំនេះគឺដើម្បីធ្វើការបង្ហាញនូវលទ្ធផលរបស់អង្គការដៃគូដែលកំពុងបំពេញការងារនៅខេត្តឧត្តរមានជ័យ ក៏ដូចជាការចែករំលែកបទពិសោធន៍ បញ្ហាប្រឈម និងដំណោះស្រាយ។
កិច្ចប្រជុំនេះមានការចូលរួមពីអង្គភាពដូចជា ក្រុមការងារបច្ចេកទេសនៃមន្ទីរសុខាភិបាលតាមកម្មវិធីនីមួយៗ ប្រធានស្រុកប្រតិបត្តិសំរោង និងអន្លង់វែង អង្គការ PSI CHC MC CRS ដែលមានសមាសសភាពសរុប ២៧រូប។