ថ្ងៃចន្ទ ៤ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ មន្ទីរុសុខាភិបាលបានបើកវគ្គបណ្តុះបណ្តាលស្តីពី “អាហារូបត្ថម្ភសម្រាប់ស្រ្តី និងកុមារ” ក្រោមអធិបតិភាព លោកវេជ្ជ. មួន ណារ៉ា អនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តឧត្តរមានជ័យ។
វគ្គបណ្តុះបណ្តុះរៀបចំនៅសណ្ឋាគារ ឈឺន ប្រាក់កប ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ ២២ ខែតុលា ឆ្នាំ២០២៤ ដែលគាំទ្រថវិកាដោយអង្គការ IDE ។
សមាសភាពចូលរួមដែលមានក្រុមទ្រទ្រង់សុខភាពភូមិ គ.ក.ន.ក ចំនួន ៣២រូប ស្រី១៦នាក់។