ថៃ្ងសុក្រ ៩ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ក្រុមការងារមន្ទីរសុខាភិបាលខេត្ត ០១រូប មន្រ្តីការិយាល័យស្រុកប្រតិបត្តិអន្លង់វែង ០១រូប មន្រ្តីមន្ទីរពេទ្យបង្អែកខេត្ត ០១រូប មន្រ្តីមណ្ឌលសុខភាព ០២រូប និងអាជ្ញាធរមូលដ្ឋាន ចំនួន២រួប បានធ្វើការអប់រំផ្សព្វផ្សាយអំពីជំងឺគ្រុនឈាម ការបង្ការ នឹងការលុបបំបាត់ជំរោកសត្វមូលដែលជាប្រភពនិងជាភ្នាក់ងារបង្កររោគ។
ការផ្សព្វផ្សាយអប់រំនេះមានការចូលពីបងប្អូនប្រជាពលរដ្ឋចំនួន ៨១នាក់ ស្រី៤៤នាក់ ដែលស្ថិតនៅក្រោមការគ្រប់ដណ្តប់របស់មណ្ឌលសុខភាពត្រពាំងតាវ និងការិយាល័យស្រុកប្រតិបត្តិអន្លង់វែង។