ថៃ្ងសុក្រ ១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ក្រុមការងារមន្ទីរសុខាភិបាលខេត្ត ០១រូប មន្រ្តីការិយាល័យស្រុកប្រតិបត្តិអន្លង់វែង ០១រូប មន្រ្តីមណ្ឌលសុខភាព ០១រូប និងអាជ្ញាធរមូលដ្ឋាន ចំនួន ០២រូប បានធ្វើការអប់រំផ្សព្វផ្សាយអំពីជំងឺគ្រុនឈាម ការបង្ការ នឹងការលុបបំបាត់ជំរោកសត្វមូលដែលជាប្រភពនិងជាភ្នាក់ងារបង្កររោគ ។
សកម្មភាពនេះធ្វើឡើងនៅភូមិថ្នី (សាលាឆទាន) នឹងក្រោមការគ្របដណ្តប់របស់មណ្ឌលសុខភាពកូនក្រៀល ដែលមានសហគមន៍ចូលរួមចំនួន ៤៦នាក់ ស្រី៤០នាក់ ។
ក្រុមការងារសុខាភិបាល អាជ្ញាធរមូលដ្ឋាន នឹងប្រជាពលរដ្ឋក៏បានធ្វើសកម្មភាពសម្អានបរិស្ថាននៅក្នុងភូមិផងដែរ។